(បាត់ដំបង) អគ្គិភ័យមួយបានឆាបឆេះគំនរចំបើងផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោងប្រហែល ០៩និង៤០នាទី ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០២ ភូមិនិគមកណ្តាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យដែលបានឆាបឆេះគំនរចំបើងខាងលើនេះគឺបង្កឡើងដោយក្មេងឈ្មោះ រឿម រតនា ភេទប្រុស អាយុ០៥ឆ្នាំ នាំគ្នាលេងនិងបានយកដែកកេសដុតចំបើងលេងបណ្ដាលឱ្យឆាបឆេះតែម្ដង ដែលមានម្ចាស់ផ្ទះ ឈ្មោះ សៀន រ៉ាវី ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ
ករណីអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះ អ្នកជិតខាងបានយកម៉ូទ័របូមទឹកជួយពន្លត់ បន្ទាប់មកសមត្ថកិច្ចបានចេញឡានទឹកស្រុកទៅជួយពន្លត់ថែមទៀតដោយប្រើប្រាស់ទឹកអស់ ២ឡានទើបគ្រប់គ្រងសភាពការណ៍បានមិនអោយឆេះរាលដាលបន្ត៕
No comments:
Post a Comment