លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង (រថយន្ត ០៥គ្រឿង, ម៉ូតូ ចំនួន២២៩គ្រឿង)
១. ល្មើសជាតិស្រវឹង ចំនួន២៣គ្រឿង
+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន០៧គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៤នាក់
-អ្នកបើកបររថយន្ត ចំនួន០៣នាក់
+កម្រិត ០.៤៩ mg/L ឡើង ចំនួន១៦គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៤នាក់
-អ្នកបើកបររថយន្ត ចំនួន០២នាក់
២. បទល្មើសផ្សេងៗ ចំនួន២១១គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន២០៤គ្រឿង
-គ្មានកញ្ចក់មើលក្រោយ ចំនួន០២គ្រឿង
-កែច្នៃស៊ីម៉ាំង ចំនួន០២គ្រឿង
-ម៉ូតូគ្មានផ្លាកលេខ ចំនួន០៣គ្រឿង
No comments:
Post a Comment