អង្គការខុមហ្វ្រែលបើកកិច្ចប្រជុំលើកទី១សម្រាប់ខេត្តឧត្តរមានជ័យ ស្តីពីកិច្ចពិភាក្សា បញ្ហាប្រឈមទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣កន្លងទៅ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, January 30, 2024

អង្គការខុមហ្វ្រែលបើកកិច្ចប្រជុំលើកទី១សម្រាប់ខេត្តឧត្តរមានជ័យ ស្តីពីកិច្ចពិភាក្សា បញ្ហាប្រឈមទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣កន្លងទៅ

(ខេត្តឧត្តរមានជ័យ)គណៈ:កម្មាធិការខុមហ្វ្រែល បានរៀបចំកិច្ចពិភាក្សាស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ទាក់ទងទៅនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណ ភោជនីយដ្ធានវណ្ណការ ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ព្រឹកមិញនេះ ហើយនាឪកាសនោះក៏មានការអញ្ជើញចូលរួមពី លោកជំទាវមិនធារី អភិបាលរងខេត្ត លេខាធិការដ្ធាន គជប កម្លាំងនគរបាល  អ្នកសង្កេតការចិនហ្វ្រែល ប្រចាំខេត្តមន្ត្រីអង្គការសង្គមសុីវិល សមាជិកតំណាងគណបក្សជាច្រើនរូបផ្សេងទៀត។


លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេតនិងតស៊ូមតិ ខុមហ្វ្រែល(COMFREL)បានបញ្ជាក់ប្រាប់នៅក្នុងអង្កពិធីថា ការរៀបចំពិភាក្សាស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ ដែលទាក់ទងនឹងដំណើរការបោះឆ្នោត២០២៣កន្លងទៅនេះ សម្រាប់ខេត្តឧត្តរមានជ័យគឺជាលើកទី១ហើយ ក្នុងចំណោមខេត្តទាំង១៣ ហើយអង្គខុមហ្វ្រែលនឹងបន្តធ្វើចំនួន៥ខេត្តបន្តទៀតសរុបទាំងអស់មាន១៨ខេត្តហើយនឹងត្រូវបញ្ចប់នៅខែ០២ឆ្នាំ២០២៤ខាងមុខនេះ។


អ្នកសម្របសម្រួលអង្គការខុមហ្វ្រែលបានលើកឡើងបន្ថែមថា ការរៀបចំកម្មវិធីនេះឡើងគឺដើម្បីឲ្យគណបក្សដែលបានចូលរួមនៅក្នុងថ្ងៃនេះផ្ទាល់ សម្រាប់ពិភាក្សាលើកជាសំនួរ នៃការលើកឡើងនាពេលបោះឆ្នោតកាលពីពេលកន្លងទៅ ទាំងការដង្ហែរក្បូនឃោសនា របស់គណបក្សនីមួយៗ ជួបប្រឈមនូវបញ្ហាអ្វីខ្លះដែលកើតមាន នៅតាមមូលដ្ធានសម្រាប់ ខេត្តឧត្តរមានជ័យ ។


គួររំលឹកថា បើយោងតាមរបាយការណ៏នឹងការអះអាងពី អង្គការខុមហ្វ្រែលនៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២៤នេះផ្ទាល់ ក្នុងពិភាក្សានេះផងដែរក៏បានអញ្ជើញគណ:បក្សចំនួន៥សម្រាប់ខេត្តឧត្តរមានជ័យឲ្យចូលរួមមាន ទី១/គណបក្សហ៊ុនសុិនបុិច ទី២/គណបក្សរួបរួមជាតិ ទី៣គណបក្សភ្លើងទៀន ទី៤គណបក្សកម្លាំងជាតិ ទី៥គណបក្សប្រជាជន ដោយឡែកក្នងនោះមកចូលរួមបានតែ៤គណបក្សប៉ុណ្ណោះទេ ដោយពុំបានចូលរួម១គឺគណបក្សប្រជាជន ។


សូមជម្រាបថា កិច្ចពិភាក្សាស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ទាក់ទងទៅនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣រយ:ពេលពេញ១ព្រឹកគិតចាប់ពីម៉ោង៧និង៣០នាទីរហូតដល់បញ្ចប់នៅម៉ោង១២និង០០នាទីថ្ងៃទី៣០ខែមករាឆ្នាំ២០២៤នេះដែរ អង្គការខុមហ្វ្រែលក៏បានបែងចែកជា៣ក្រុមដល់សិក្ខាកាមដែលចូលរួមនឹងលើកឡើងអំពីបញ្ហាប្រឈម ហើយនឹងបានឲ្យក្រុមនីមួយៗឡើងធ្វើបទបង្ហាញ ប្រកបដោយភាពរលូនផងដែរ។ឈឹម.កុសល។






 

No comments:

Post a Comment

Pages