កិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, February 14, 2024

កិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ  អនុរដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ។


ក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ បានមានប្រសាសន៍ថា ការចុះធ្វើអធិការកិច្ចនាពេលនេះ គឺដើម្បីស្វែងរកអោយឃើញនូចំនុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តការងារនាពេលកន្លងមក ដើម្បីរួមគ្នាធ្វើការកែលម្អឲ្យការងារនោះប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង ទទួលបានលទ្ធផលជាវិជ្ជមានស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឌឹម បូរ៉ា ក្នុងនាមរដ្ឋបាលខេត្តកណ្តាល បានប្ដេជ្ញាចូលរួមសហការឲ្យបានល្អជាមួយក្រុមការងាររបស់ក្រសួង ព្រមទាំងបានថ្លែងអំណរគុណដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអធិការកិច្ច ក្នុងការងារតម្រែតម្រង់និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងាររបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ 


ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រសួងអធិការកិច្ច មានតួនាទីសំខាន់ណាស់ ក្នុងការជួយរាជរដ្ឋាភិបាល ទៅលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ ដោយផ្តោតអាទិភាពលើការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្តលើគុណា-ធិបតេយ្យ និងការចាត់វិធានការម៉ឺនម៉ាត់តាមច្បាប់ និងការដាក់ទណ្ឌកម្ម វិន័យ និង វិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈ ដែលប្រព្រឹត្តបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាច នៅពេលអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។





 

No comments:

Post a Comment

Pages