កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, February 14, 2024

កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា ដោយបានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលស្រុកពញាឮផងដែរ ។


ជំរាបជូនផងដែរថា៖ បុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន ពិធីនេះ ប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យ ទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។


ហើយជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យមាឃបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃសៅរ៍ ១៥ កើត និងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និង ពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែល បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។





 

No comments:

Post a Comment

Pages