ថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤
ដីព្រៃកោងកាង និងព្រៃលិចទឹក ចំណុចព្រែកពពេល ត្រូវបានគេលួចឈូសឆាយខ្ទេចអស់ ចំណែកអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ បកស្រាយហាក់បីដូចជាមិនច្បាស់លាស់.....
ខេត្តកោះកុង÷ ព្រៃកោងកាងរបស់រដ្ឋដ៏ស្រស់ បំព្រង ដែលមានអាយុកាលរាប់សិបឆ្នាំអមតាមដងព្រែក និងព្រៃលិចទឹកដែលជាជម្រកមច្ឆាគ្រប់ប្រភេទបន្តពូជពងកូន នៅចំណុចព្រែកពពេល ស្ថិតក្នុងភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ជាច្រើនហិតា ត្រូវបានរលាយមួយរំពេច ដោយ សារស្នាដៃអ្នកមានលុយមានអំណាច យកគ្រឿងចក្រចូលទៅឈូសឆាយ បំផ្លាញខ្ទេចអស់ រួចកាយដីទប់ហ៊ុំព័ទ្ធចូលក្នុងព្រែកបន្ថែមទៀត ហើយបន្តដាក់ម៉ាស៊ីនបូមខ្សាច់បម្រុងបូមចាក់លុបអាចម៍ដីលើទីតាំងដីព្រៃនិងព្រៃលិចទឹកដែលបានឈូសឆាយរួច ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាច ញញើតនិងច្បាប់បន្តិចណាសោះ។
ទីតាំងនេះ បើយោងតាមពីប្រជាពលរដ្ឋម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះ បានអោយអ្នកសារព័ត៌មានដឹងថា ដីព្រៃលិច ទឹក និងដីព្រៃកោងកាង នៅតំបន់ព្រែកពពែលនេះ គ្មានអ្នកណាម្នាក់ហ៊ានចូលកាប់បំផ្លាញនោះទេ ពីព្រោះថា ព្រៃកោង កាងនៅតំបន់ព្រែកពពែលនេះ មានអាយុកាលរាប់សិបឆ្នាំ ហើយជាតំបន់ការពាររបស់បរិស្ថានទៀតផង។
ហើយទីតាំងតំបន់ព្រៃលិចទឹកនៅព្រែកពរពេលនេះ មានសារៈសំខាន់ណាស់ក្នុងការផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការអាស្រ័យផលប្រចាំថ្ងៃ ដូចជា÷ រើសងាវ.ខ្យង.ចាក់ច្រែង ដាក់លបក្តាម.ចាក់បង្គា.និងដាក់មងត្រីជាដើម។ល។
ប្រភពដដែលបានឱ្យដឹងទៀតថា÷ពួកគាត់មានការសោកស្ដាយយ៉ាងខ្លាំងហេតុអ្វីពួកគាត់ចូលកាប់អុសបន្តិចបន្តួចមកហាមឃាត់ចាប់សួរនាំ។ ដល់ពេលអ្នកមានលុយមានអំណាចបែរជាអាចធ្វើបានធ្វើឲ្យពួកគាត់មានការមិនពេញចិត្តចំពោះមន្ត្រីថ្នាក់ក្រោមឃើញតែអ្នកមានលុយមានអំណាច។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅលោកប្រធានមន្ទីរដែនដីនគរូបពាណិជ្ជកម្មខេត្តកោះកុង
និងលោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុងជាពិសេសនោះគឺ លោកជំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមលោកស្រីចាត់មន្ត្រីជំនាញពាក់ព័ន្ធ ជួយដាក់ការស៊ើបអង្កេតចំពោះរឿងនេះផងទាន។
ពាក់ព័ន្ធករណីខាងលើសារព័ត៌មានយើងចុះផ្សាយក្នុងនៃស្ថាបនាមិនមានចេតនាបង្ខិតបង្ខូចអាជ្ញាធរឬបុគ្គលមានលុយមានអំណាចនោះទេ។បើមានការខុសឆ្គងត្រង់ចំណុចណាមួយសូមទំនាក់ទំនងមកសារព័ត៌មានយើងរៀងរាល់ម៉ោងធ្វើការ។
No comments:
Post a Comment