ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ទទួលជួបពិភាក្សាការងារ ជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួមរបស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, October 23, 2025

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ទទួលជួបពិភាក្សាការងារ ជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួមរបស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

ទីស្ដីការ​ក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម KIM SEOK KI ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួមរបស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងស្វែងរកយុទ្ធសាស្ត្រសហការក្នុងការដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដែលពាក់ព័ន្ធពលរដ្ឋកូរ៉េ នៅសាលប្រជុំខេត្តកំពត នៃទីស្តីការក្រសួងមហាផ្ទៃ ។

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ






 

No comments:

Post a Comment

Pages