ខេត្តកោះកុង:សូមគោរពរថ្ងៃអំណរគុណជូនចំពោះលោកឧត្តមសេនីយ៍ទោគង់ មនោ ស្នងការខេត្តកោះកុងដែលមានចំណាត់ការភ្លាមៗក្រុមការងារបានជូនដំណឹង - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, October 23, 2025

ខេត្តកោះកុង:សូមគោរពរថ្ងៃអំណរគុណជូនចំពោះលោកឧត្តមសេនីយ៍ទោគង់ មនោ ស្នងការខេត្តកោះកុងដែលមានចំណាត់ការភ្លាមៗក្រុមការងារបានជូនដំណឹង

នៅថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ 

វេលាម៉ោង១៤:១៥នាទី រសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកបូទុមសាគរនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលថ្មស បានចុះបង្រ្កាបករណីលួចជល់មាន់ នៅចំនុចក្នុងព្រៃ ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងលួចជល់មាន់ ក្រុមអ្នកលួចលេងជល់មាន់បានរត់គេចខ្លួនអស់ ។ កម្លាំងនគរបាទស្រុកបទុមសាគរបានចាប់យកវត្ថុតាងមួយចំនួនរួមមាន:

-ម៉ូតូចំនួន ០៣ គ្រឿង

-ស៊ុមមាន់ចំនួន ០៨ ស៊ុម

-មាន់រស់ចំនួន ០២ ក្បាល

-មាន់ងាប់ចំនួន ០២ ក្បាល។ 

+ចំពោះម្ចាស់ទីតាំងកម្លាំងនគរបាលកំពុងស្រាវជ្រាវ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។ចំណែកម្ចាស់ម៉ូតូ កម្លាំងប្រវត្តិស្រុកបទុមសាគរស្រាវជ្រាវ ដេីម្បីយកមកធ្វេីកិច្ចសន្យាអប់រំណែនាំ ទេីបប្រគល់ម៉ូតូអោយវិញ។ 

   

             ពិតជាលឿនមែនលោក វរ:សេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការស្រុកបទុមសាគរ បន្ទាប់ពីក្រុមការងារបានជូនដំណឹងភ្លាមមិនបានមួយម៉ោងផងលោកអធិការដាក់កម្លាំងចុះទៅភ្លាម។ ហើយប្រជាពលរដ្ឋនៅជិតទីតាំងល្បែងស៊ីសងក៏សហការជាមួយក្រុមការងាររបស់លោកអធិការដែរ ព្រោះទីតាំងកន្លែងលេងល្បែងមិនអាចយកឡានចូលបានទេ។លោកអធិការនិងក្រុមការងារបានខ្ចីមធ្យោបាយរបស់ប្រជាពលរដ្ឋទើបបានដល់ទីតាំងចាប់បានតែម្ដង។




 


No comments:

Post a Comment

Pages