ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៣ឆ្នាំ របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, October 15, 2025

ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៣ឆ្នាំ របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ

ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត  រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៣ឆ្នាំ(១៥ តុលា ២០១២ - ១៥ តុលា ២០២៥) នៃការយោងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តព្រៃវែង។

យើងខ្ញុំទាំងអស់គ្នា សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិ យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង






 

No comments:

Post a Comment

Pages