ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, October 15, 2025

ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំលោកស្នងការរងផែននគរបាលការពារព្រំដែនគោក, លោកស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ, លោកស្នងការទទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់នូវសេចក្តីរាយការណ៍អំពីបញ្ហាប្រឈម សំណូមពរផ្សេងៗ ដើម្បីធ្វើការដោះស្រាយ និងផ្សព្វផ្សាយនូវអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ និងលោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង៦ ដែលរៀបចំកិច្ចប្រជុំនៅប៉ុស្តិ៍ការពារព្រំដែនកូនភ្នំ ស្រុកសំពៅលូន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង





 

No comments:

Post a Comment

Pages