រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, October 15, 2025

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ

នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្តប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៥)។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការគោរពដឹងគុណ និងរំលឹកនឹកដល់ព្រះរាជសកម្មភាពដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ ឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិ រហូតដល់បច្ចុប្បន្ន។ ព្រះអង្គបានយាងសោយព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។

ទូលព្រះបង្គំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា "ព្រះបរមរតនកោដ្ឋ" សូមព្រះអង្គយាងសណ្ឋិតក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ

ប្រភព​៖​ រដ្ឋបាល​ខេត្តព្រះវិហារ






 

No comments:

Post a Comment

Pages