ខេត្តកោះកុង៖ ថ្ងៃពុធទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យឯកសារ និងផែនទី ស្នើសុំកាត់ឆ្វៀលដីក្នុងតំបន់ការពារធម្មជាតិ របៀងអភិរក្សជីវៈចម្រុះ និងដីគម្របព្រៃឈើឆាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
លោកអភិបាលរង សូមអោយអាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យឯកសារ និងផែនទី ស្នើសុំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ របៀងអភិរក្សជីវៈចម្រុះ និងដីគម្របព្រៃឈើឆាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
សមាសភាពចូលរួមកិច្ចប្រជុំនេះមាន គណៈអភិបាលក្រុង ស្រុកទាំង៧ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការិយាល័យភូមិបាលនៃក្រុងស្រុកទាំង៧ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕
No comments:
Post a Comment