ខេត្តកំពង់ឆ្នាំង៖ ក្រសួងបរិស្ថាន បានផ្តល់ពូជគោចំនួន ៣៩ក្បាល និងពូជមាន់ចំនួន ៤៨៥ក្បាល និងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៣៣គីឡូវ៉ាត់ ផ្តល់ដល់ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលជាសមាជិកសហគមន៍ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពូជសត្វគោ និងមាន់ទាំងនេះ ត្រូវបានឯកឧត្តម សាបូ អូហ្សាណូ រដ្ខលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូននាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ផងដែរថាៈ ការចែកពូជគោ និងមាន់ ដែលផ្តល់ដោយក្រសួងបរិស្ថាន " ដើម្បីបង្កើតមុខរបរ និងប្រាក់ចំណូលគ្រួសារ លើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សហគមន៍ឱ្យមានការរីកចម្រើនក្នុងគោលដៅជួយថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាព "៕
No comments:
Post a Comment