កិច្ចប្រជុំត្រួតពិនិត្យប្លង់កែលម្អផ្លូវស៉ីវត្ថាបន្ទាប់ពីកែសម្រួលប្រព័ន្ធក្រោមដីកន្លងមក - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, January 30, 2021

កិច្ចប្រជុំត្រួតពិនិត្យប្លង់កែលម្អផ្លូវស៉ីវត្ថាបន្ទាប់ពីកែសម្រួលប្រព័ន្ធក្រោមដីកន្លងមក

ខេត្តសៀមរាប៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្តីពីគម្រោងប្លង់កែលម្អផ្លូវស៊ីវុត្ថា ក្រុងសៀមរាបដោយមានការចូលរួមពីអភិបាលរងខេត្ត រដ្ឋបាលក្រុង នាយក នាយករងទីចាត់ការសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ ។


ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថាកន្លងមកផ្លូវស៉ីវត្ថា ចាប់ពីស្តុបសុខាអង្គររហូតដល់វត្តចកត្រូវបានធ្វើការកែសម្រួលប្រព័ន្ធលូក្រោមដីរួចមកត្រូវបានក្រុមការងារបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើការសាងសង់និងជួសជុលកំណាត់ផ្លូវនេះឡើងវិញឱ្យស្របតាមប្លង់បច្ចេកទេសដែលបានគ្រោងទុក។ ម្យ៉ាងទៀត ការកែលម្អផ្លូវនេះនឹងធ្វើឱ្យក្រុងសៀមរាបកាន់តែមានសោភ័ណភាពស្រស់ស្អាតនិងងាយស្រួលដល់ចរាចរបន្ថែមមួយកម្រិតទៀត ពិសេសគឺការកាត់បន្ថយការកកស្ទះផងដែរ។


ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងដឹកនាំទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីធ្វើបទបង្ហាញស្តីពីគម្រោងប្លង់កែលម្អផ្លូវស៊ីវុត្ថា ក្រុងសៀមរាបនាពេលនេះ៕






 

No comments:

Post a Comment

Pages